ប្រជាជនជេននីន នៅតំបន់បេងភាគខាងលិច ភ័យខ្លាចការបាញ់កំពុងកើនឡើង

0

យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា យោធាអ៊ីស្រាអែលបាននិងកំពុងធ្វើការវាយឆ្មក់ ការចាប់ខ្លួននៅតំបន់បេងភាគខាងលិច ដែលខ្លួនកាន់កាប់ទីតាំងនោះ ហើយព្រឹត្តិការណ៍វាយប្រហារចាប់តាំងពីរលកនៃការវាយប្រហារដោយប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែលនៅដើមឆ្នាំនេះមកម្លេះ។

ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ដែលភាគច្រើនជាពួកសកម្មប្រយុទ្ធត្រូវសម្លាប់នៅក្នុងអំឡុងពេលការលុកលុយរបស់កងទ័ព ជាមួយនេះការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានលើកឡើងពីការព្រួយបារម្ភអំពី “ប្រើប្រាស់កងកម្លាំងហួសហេតុ” និង “ការដាក់ទណ្ឌកម្មរួមដែលអាចកើតមាន” ក៏ប៉ុន្តែអ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់បែបនេះទៅវិញ។

ទន្ទឹមនឹងនេះការផ្តោតសំខាន់លើជំរុំជនភៀសខ្លួនទីក្រុងជេននីន ដែលជាផ្ទះរបស់ក្រុមសកម្មប្រយុទ្ធ និងអ្នកវាយប្រហារ ។
ជាមួយនេះលោក ថម បាតេមែន របស់ BBC បានចំណាយពេលជាមួយប្រជាជនទីក្រុងជេននីន ខណៈដែលការភ័យខ្លាចកើនឡើងនៃការកើនឡើងអំពើហិង្សា៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here