ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលក្រុមបាតុករវាយលុកការិយាល័យនាយករដ្ឋមន្ត្រីនៅទីក្រុងកូឡុំបូ

0

យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលក្រុមបាតុករបានសម្រុកចូលការិយាល័យនាយករដ្ឋមន្ត្រីក្នុងទីក្រុងកូឡុំបូ ចំពេលមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កាក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ជាមួយនេះលោកប្រធានាធិបតី ហ្គូតាបាយ៉ា រ៉ាចាផាកសា បានភៀសខ្លួនចេញពីប្រទេស ខណៈដែលលោកនាយករដ្ឋមន្ត្រី រ៉ានីល វិចរេមេស៊ីងហេ ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី នេះបើយោងតាមប្រធានសភា។

ទន្នឹមនឹងហេតុការណ៍ដ៏អាក្រកនេះដែរ មេដឹកនាំប្រឆាំងធំនៅប្រទេសស្រីលង្កា លោក សាហ្វអ៊ីត ប្រេម៉ាដាសា បានប្រាប់ BBC ថា លោកមានបំណងឈរឈ្មោះជាប្រធានាធិបតី នៅពេលដែលលោក ហ្គូតាបាយ៉ា រ៉ាចាផាកសា ចុះចេញពីដំណែង។

នេះកើតឡើងបន្ទាប់ពីគណបក្ស Samagi Jana Balawegaya (SJB) របស់គាត់បានពិភាក្សាជាមួយសម្ព័ន្ធមិត្តដើម្បីទទួលបានការគាំទ្រសម្រាប់ការផ្លាស់ប្តូរនេះ។
គួរបញ្ជាក់ថា ប្រទេសស្រីលង្កាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក ដែលបាននាំមនុស្សរាប់ពាន់នាក់ទៅតាមផ្លូវចាប់តាំងពីខែមីនា។
សព្វថ្ងៃនេះប្រទេស​នេះ​បានអស់​លុយហើយ និង​កំពុង​ព្យាយាម​នាំ​ចូល​របស់​របរ​ជា​មូលដ្ឋាន​ដូច​ជា​អាហារ ប្រេង និង​ថ្នាំពេទ្យ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here