យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា ក្មេងប្រុសវ័យ ១៥ឆ្នាំម្នាក់ រស់នៅលើកោះ Isle of Wight រងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម។
ក្មេងជំទង់រស់នៅទីក្រុងខាវ នៅកោះវាយ ត្រូវមន្ត្រីប៉ូលិសប្រឆាំងភេរវកម្មភាគអាគ្នេយ៍បានចាប់ខ្លួន ដោយចូលរួមសហការពីខាងកុងសុលហាំសៀ កាលពីសប្តាហ៍មុន។
បន្ទាប់ពីសួរនាំចម្លើយ គាត់រងការចោទប្រកាន់ពីបទរៀបចំអំពើភេរវកម្មតាមមត្រា៥ នៃច្បាប់ភេរវកម្មឆ្នាំ២០០៦។
ក៏ប៉ុន្តែក្មេងប្រុស មិនអាចបញ្ចេញឈ្មោះបាន ដោយហេតុផលផ្លូវច្បាប់ តែត្រូវបានគេឃុំខ្លួននៅមន្ទីរឃុំឃាំង។
ជាមួយនេះ គាត់នឹងត្រូវបង្ហាញខ្លួននៅតុលាការវេសមីនស្ទ័រ នាថ្ងៃចន្ទនេះ៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន