ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់នៅក្រុងអ៊ីវសាំ

0

យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ប៉ូលិស​ប្រដាប់​អាវុធ​ទទួលបានសេចក្តីរាយការណ៍​ថា ពួកគាត់ប្រដាប់ដោយ​កាំភ្លើង។

មន្ត្រីប៉ូលិសបាននិយាយថា មន្រ្តីត្រូវបានបញ្ជូនទៅតំបន់ក្រោនមាដូវ នៅទីក្រុងអ៊ីវសាំ ខោនធីវ័រសស្ទ័រ នៅវេលាម៉ោងប្រហែល ១៩:០០ម៉ោងនៅក្នុងស្រុក កាលពីថ្ងៃពុធ នេះបើយោងតាមមន្ត្រីប៉ូលិសមឺកាភាគខាងលិច ។

នៅក្នុងហេតុការណ៍នេះគ្មាន​នរណា​ម្នាក់​រង​របួស​ទេ បន្ទាប់​ពី​ការ​ឆែកឆេរ​តំបន់​នោះ​ក៏​បាន​រក​ឃើញ​កាំភ្លើងខ្យល់​មួយ​ដើម។

ជាមួយនេះបុរស​ទាំង​ពីរ​នាក់​ ម្នាក់វ័យ​៣៦​ឆ្នាំ​និងម្នាក់ទៀត​វ័យ២០​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​កាន់​អាវុធ​នៅ​ទី​សាធារណៈ​ និងកំពុង​បន្ត​ឃុំ​ខ្លួន​នៅ​ឡើយ។
ទន្នឹមនឹងនេះមន្ត្រីប៉ូលិស​បាន​និយាយទៀត​ថា មន្ត្រី​នឹង​នៅ​តែ​នៅ​ក្នុង​តំបន់​នោះ ក៏ប៉ុន្តែ​មិន​មាន​ហានិភ័យ​​ដល់​សាធារណជន​នោះទេ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here