យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា យ៉ាងហោចមនុស្ស១៥នាក់ស្លាប់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីបាតុកម្មបានប្រែក្លាយជាអំពើហឹង្សា នៅពេលដែលក្រុមអ្នកតវ៉ាបានសម្រុកចូលទីស្នាក់ការអង្គការសហប្រជាជាតិ។
ទន្ទឹមនឹងនេះមានមនុស្សប្រហែល៥នាក់ស្លាប់នៅក្នុងទីក្រុងកូម៉ា ហើយមនុស្ស១០នាក់បានបាត់បង់ជីវិតនៅក្នុងបាតុកម្មនៅទីក្រុងបុតេមប៉ូ។
គួររំលឹកថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានស្ថិតនៅក្នុងប្រទេសកុងហ្គោអស់រយៈពេលជាង ២០ឆ្នាំមកហើយ ក៏ប៉ុន្តែត្រូវបានអ្នកស្រុករិះគន់ថាគ្មានប្រសិទ្ធភាពក្នុងការដោះស្រាយក្រុមឧទ្ទាមដែលសកម្មនៅក្នុងតំបន់នេះនោះទេ។
យោងតាមរបាយការណ៍បានបន្ថែមថាជនស៊ីវិលស្លាប់៧នាក់ ដែលខណៈអ្នកខ្លះជាបុគ្គលិកអង្គការសហប្រជាជាតិផងដែរ៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន