យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីទទួលបានរាយការណ៍កញ្ចប់គួរឱ្យសង្ស័យមួយ នៅក្នុងទីក្រុងស៊ូសេសភាគខាងលិច។
មន្ត្រីកំចាត់គ្រឿងផ្ទុះត្រូវបានហៅទៅកាន់ប្លុកប្រោ នៅក្នុងសង្កាត់ប៊ឺហ្គេសហៀល នៅមុនម៉ោង ១៤:០០ម៉ោងនៅក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។
នៅក្នុងហេតុការណ៍នេះតំបន់នោះក៏ត្រូវបានបិទជាបណ្តោះអាសន្ន និងសាធារណជនត្រូវបានហាមមិនឱ្យចូលក្បែរនោះផងដែរ។
ជាមួយនេះប៉ូលិសក្រុងស៊ូសេសបាននិយាយថា មន្រ្តីបានបំផ្លាញកញ្ចប់ដោយជោគជ័យ និងកំពុងស្វែងរកបន្តមុនពេលដែលខ្សែសុវត្តិភាពរបស់ប៉ូលិសដកចេញ៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន