ការប៉ះទង្គិចគ្នានៅព្រំដែនអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់៖ ក្រុមតាលីបង់និយាយថាមនុស្សម្នាក់បានស្លាប់

0

យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា ក្រុមតាលីបង់ដែលកំពុងកាន់អំណាចនៅអាហ្វហ្គានីស្ថានបានប៉ះទង្គិចគ្នាជាមួយឆ្មាំព្រំដែនរបស់អ៊ីរ៉ង់នៅព្រំដែននៃប្រទេសទាំងពីរ។
ក្រុមសកម្មប្រយុទ្ធបាននិយាយថា យុទ្ធជនរបស់ពួកគេម្នាក់ស្លាប់នៅក្នុងការប្រយុទ្ធកាលពីថ្ងៃអាទិត្យ នៅតំបន់ព្រំដែនរវាងខេត្តនីមរ៉ូហ្ស នៅប្រទេសអាហ្វហ្គានីស្ថាន និងហីម៉ង់ ក្នុងប្រទេសអ៊ីរ៉ង់។

ចំពោះឧប្បត្តិហេតុនេះប្រទេសនីមួយៗបន្ទោសគ្នាទៅវិញទៅមក និងគួររំលឹកដែរថាកាលពីមួយឆ្នាំមុន ពួកតាលីបង់វាយលុកចូលអាហ្វហ្គានីស្ថានផងដែរ។
កាលពីខែមុនអ៊ីរ៉ង់បានរាយការណ៍ពីការស្លាប់ឆ្មាំម្នាក់ នៅ​ក្នុង​ឧប្បត្តិហេតុ​មួយ​នៅ​ក្នុង​តំបន់​ដូច​គ្នា​នេះផងដែរ។

ព្រឹត្តិការណ៍​ពិតប្រាកដ​នៃ​ការ​ប៉ះ​ទង្គិច​ចុង​ក្រោយ​បំផុត ​គឺ​មិន​ច្បាស់លាស់នៅឡើយទេ ក៏ប៉ុន្តែរបាយការណ៍មួយរបស់អ៊ីរ៉ង់និយាយថា ការបាញ់ប្រហារបានចាប់ផ្តើមនៅពេលដែលកងកម្លាំងតាលីបង់បានព្យាយាមលើកទង់ជាតិរបស់ពួកគេនៅលើទឹកដីដែលមិនមែនជាអាហ្វហ្គានីស្ថាននោះទេ។

សួមបញ្ជាក់ថានៅក្នុងឧប្បត្តិហេតុនេះគេ​រាយការណ៍​ថា ​មិន​មាន​អ្នក​រង​របួស​នៅ​ខាងភាគី​អ៊ីរ៉ង់​នោះទេ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១ ខែសីហា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here