លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ចុះចតនៅតៃវ៉ាន់ចំពេលមានភាពតានតឹងរបស់ចិន

0

យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានមកដល់រដ្ឋធានីតៃប៉ិរបស់តៃវ៉ាន់ បើទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីរដ្ឋាភិបាលប្រទេសចិនជុំវិញដំណើរទស្សនកិច្ចនេះក៏ដោយ។

គណបក្សប្រជាធិបតេយ្យ និងជាប្រធានសភាអាមេរិក បានធ្វើដំណើរទៅដោយគ្មានការគាំទ្រពីសេតវិមាន។

ជាមួយនេះដំណើរ​ទស្សនកិច្ច​នេះ​គ្រាន់តែ​ធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​ប៉ុណ្ណោះ ដោយ​ចិន​និយាយថាអាមេរិក​នឹងត្រូវ​រង​ផល​វិបាក​នៃ​សកម្មភាព​របស់​ខ្លួន “Pay the price” ។

បន្ទាប់ពីបានទៅដល់ទីក្រុងតៃប៉ិ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានបង្ហោះសារថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរបស់លោកស្រី បានផ្តល់កិត្តិយសដល់ការប្តេជ្ញាចិត្តឥតងាករេរបស់អាមេរិក នៅក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី៣ ខែសីហា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here