យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះនៅប្រទេសគុយបា បន្ទាប់ពីរន្ទះបានបាញ់ចំធុងស្តុកឥន្ធនៈនៅដេប៉ូមួយកន្លែង នៅក្នុងទីក្រុងម៉ាតានហ្សាស។ ជាមួយនេះធុងស្តុកទីពីរបានផ្ទុះនៅព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីភ្លើងបានរាលដាល។
ទូរទស្សន៍រដ្ឋរាយការណ៍ថា មនុស្សរាប់សិបនាក់បានរងរបួស និងអ្នកពន្លត់អគ្គិភ័យ១៧នាក់ផ្សេងទៀត គេមិនរាប់បញ្ចូលឡើយ។ ទន្ទឹមនឹងនេះរដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសនេះ បាននិយាយនៅលើបណ្តាញសង្គមធ្វីតថា មនុស្សមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងហេតុការណ៍នេះ៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន