បន្ទាប់ពីធុងស្តុកទីពីរបានផ្ទុះកាលពីព្រឹកថ្ងៃសៅរ៍ ហើយបានបន្តដល់ធុងប្រេងទីបីត្រូវបានអណ្តាតភ្លើងឆាបឆេះនៅប្រទេសគុយបា។
កន្លែងកើតហេតុនេះមានទីតាំងនៅជិតទីក្រុងម៉ាថានហ្សាស ភ្លើងបានឆេះចាប់តាំងពីមានរន្ទះបានវាយប្រហារតំបន់នោះអំឡុងពេលមានខ្យល់ព្យុះកាលពីថ្ងៃសុក្រ។
ទន្នឹមនឹងនេះមន្ត្រីគុយបាបាននិយាយថា អ្នកពន្លត់អគ្គីភ័យម្នាក់បានស្លាប់ និងមនុស្សរាប់សិបនាក់បានរងរបួសដោយសារភ្លើងឆេះ។
ជាមួយនេះអាជ្ញាធរមូលដ្ឋានបានព្រមានអ្នករស់នៅក្បែរនោះឱ្យពាក់ម៉ាសពេលនៅខាងក្រៅ និងជៀសវាងភ្លៀងព្រោះអាចមានសារធាតុពុល៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន