មានករណីផ្ទុះកាំជ្រួច​មួយ​កក្រើក​ផ្សារ​ទំនើបនៅប្រទេសអាមេនី

0

យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះតំបន់ផ្សារទំនើបមួយក្នុងរដ្ឋធានីយេរេវ៉ាន់ ប្រទេសអាមេនី បន្ទាប់ពីការផ្ទុះដ៏ខ្លាំងក្លាដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា បណ្តាលមកពីឃ្លាំងកាំជ្រួច។

យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់ និងរាប់សិបនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីការបំផ្ទុះនៅផ្សារស៊ូម៉ាលូ។

នៅក្នងខ្សែរវីដេអូ​បង្ហាញ​មានមនុស្ស​រត់​ចេញ ខណៈ​ផ្សែង​យ៉ាង​សន្ធោន្ធៅ​បាន​សាយភាយ​យ៉ាង​ឆាប់​រហ័ស​បន្ទាប់ពី​ការ​ផ្ទុះនេះ។ ជាមួយនេះអ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកពេទ្យប្រមាណ២០០នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។

ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា អ្នកជីករណ្ដៅបានទាញមនុស្សចេញពីគំនរបាក់បែក និងអ្នកស្ម័គ្រចិត្តបានជួយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដោយប្រើដៃទទេរបស់ពួកគេ។

មកដល់ម៉ោងនេះ មិនទាន់ដឹងអំពីមូលហេតុដែល​បណ្ដាល​ឱ្យ​កាំជ្រួច​ផ្ទុះ​​នៅ​ឡើយ​ទេ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី៨ ខែសីហា​ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here