យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា យុវជនម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបោកគ្រាប់បែក។
ឧបករណ៍គួរឱ្យសង្ស័យមួយត្រូវបានរកឃើញនៅខាងក្រៅតុលាការច្បាប់ទីក្រុងសាលីសបឺរី ក្នុងផ្លូវវិលតុន កាលពីថ្ងៃទី៣ ខែសីហា។
យុវជនវ័យ១៧ឆ្នាំមកពីទីក្រុងសាលីសបឺរី ត្រូវបានចាប់ខ្លួនដោយសង្ស័យថា មានវត្ថុមួយដោយចេតនាដែលអាចផ្ទុះ ឬបញ្ឆេះបាន។
គាត់ក៏ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានបង្កហេតុដែលមានគ្រោះថ្នាក់ផ្នែកខាងព្រហ្មទណ្ឌទាក់ទងទៅនឹងគំនូរដែលរកឃើញនៅខាងក្រៅអគារតុលាការ។
ប៉ូលិសវីលសៀបាននិយាយថា យុវជនត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយមានលក្ខខណ្ឌ រង់ចាំការសាកសួរបន្ថែម៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន