យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា ក្រុមអ្នកវាយប្រហារប្រដាប់អាវុធបានកាន់កាប់សណ្ឋាគារ ហាយ៉ាត់ នៅរដ្ឋធានីសូម៉ាលី។
យោងតាមប៉ូលិសបានឱ្យដឹងថា ក្រុមនេះបានបំផ្ទុះគ្រឿងផ្ទុះពីរគ្រាប់នៅខាងក្រៅសណ្ឋាគារហាយ៉ាត់ មុនពេលចូលទៅក្នុងអគារ និងបើកការវាយប្រហារដោយបាញ់កាំភ្លើង។
ហេតុការណ៍នេះត្រូវសម្ព័ន្ធក្រុមអាល់កៃដា អាល់-សាបាប បានអះអាងទទួលខុសត្រូវ៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន