យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា បុរសពីរនាក់បានបង្ហាញខ្លួន នៅក្នុងតុលាការក្រោមការចោទប្រកាន់ភេរវកម្ម ដែលជាប់ពាក់ព័ន្ធការស៊ើបអង្កេតដ៏សំខាន់មួយ នៅក្នុងសាធារណរដ្ឋអៀរឡង់ថ្មី។
លោក ជូសេព ដុននេលី វ័យ៥១ឆ្នាំមកពីទីក្រុងបេលហ្វាស់ និងលោក ហ្គ្រេ ហ្គឺរ៉ាដ ម៉ាកណាលី វ័យ៦២ឆ្នាំមកពីទីក្រុងលីសបឺន ត្រូវបានចាប់ខ្លួននៅភាគខាងលិចទីក្រុងបេលហ្វាស់ កាលពីថ្ងៃពុធ។
អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទល្មើសចំនួនបីករណី រួមទាំងការដឹកនាំភេរវកម្ម។
ពួកគាត់ត្រូវបានឃុំខ្លួនជាផ្នែកនៃប្រតិបត្តិការបន្តប្រឆាំងនឹងសាធារណរដ្ឋអៀរឡង់ថ្មី ដែលពាក់ព័ន្ធនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (MI5)។
ម្យ៉ាងវិញទៀតការដឹកនាំភេរវកម្ម ពួកគាត់ត្រូវបានចោទប្រកាន់សង្ស័យជាសមាជិកនៃក្រុមភេរវកម្មដែលបានកំណត់ និងរៀបចំអំពើភេរវកម្ម ដែលចោទថាពាក់ព័ន្ធនឹងការប្រជុំអំពី “អណ្តូងប្រេងនៅជិតទីក្រុង” នៅមជ្ឈមណ្ឌលកម្សាន្តវាយរ៉ក់ នៅទីក្រុងបេលហ្វាស់។
បទល្មើសទាំងអស់ត្រូវបានចោទប្រកាន់ បានកើតឡើងនៅចន្លោះខែធ្នូ ឆ្នាំ២០១៩ ដល់ខែសីហា ឆ្នាំ ២០២២។
បុរសទាំងពីរបានបង្ហាញខ្លួនយ៉ាងខ្លីតាមសន្និសីទវីដេអូ នៅតុលាការបេលហ្វាស់។ ក្នុងនោះគេគ្រាន់តែឱ្យបញ្ជាក់របស់ពួកគាត់ អំពីការចោទប្រកាន់ខាងលើនេះ។
មន្ត្រីនគរបាលម្នាក់បានប្រាប់តុលាការថា គេរកបានភស្តុតាងមួយផ្នែកពាក់ព័ន្ធនឹងការណាត់ជួបជា សំឡេង តាំងពីខែសីហា ២០២០មកម្លោះ។
ក្នុងករណីនេះគ្មានពាក្យសុំនៅក្រៅឃុំនោះទេ និងអ្នកទាំងពីរត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន