យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា បុរសវ័យ២៤ឆ្នាំម្នាក់រងការចោទប្រកាន់ពីបទល្មើសជាច្រើនបន្ទាប់ពីមន្ត្រីប៉ូលីសបួននាក់រងការវាយដំខណៈកំពុងធ្វើការចាប់ខ្លួននៅខោនធីហ្វឺម៉ាណង់។
ប៉ូលិសបាននិយាយថា មន្ត្រីរងការទាត់ ស្ដោះទឹកមាត់ វាយក្បាល និងប្របាច់ក នៅអំឡុងពេលឧប្បត្តិហេតុនៅនៅបេឡាណាឡេក កាលពីយប់ថ្ងៃព្រហស្បតិ៍។
មន្រ្តីបានឆ្លើយតបទៅនឹងរបាយការណ៍ថាបុរសម្នាក់វ័យ៥០ឆ្នាំត្រូវបានគេការវាយប្រហារនៅក្នុងតំបន់ម៉ាឡាដហៃ។
សូមបញ្ជាក់ដែរផងថា ជនជាប់ចោទត្រូវឡើងតុលាការឌុងហ្សង់ នាថ្ងៃសៅរ៍នេះ។
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន