ប៉ូលិសបានចុះអន្តរាគមន៍ បន្ទាប់ពីការគម្រាមបំផ្ទុះនៅហាងលក់គ្រឿងអលង្ការ នៅជេហ្វឺសុនផាក

0

យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា នៅទីក្រុងឈីកាហ្គោប៉ូលិសបានផ្តល់ចុះអន្តរាគមន៍ បន្ទាប់ពីជនអនាមិកហៅទូរស័ព្ទទៅគំរាមបំផ្ទុះគ្រាប់បែកទៅកាន់ហាងលក់គ្រឿងអលង្ការ នៅក្នុងជេហ្វឺសុនផាក ក្នុងទីក្រុងឈីកាហ្គោ កាលពីរសៀលថ្ងៃអាទិត្យនេះ។

នៅម៉ោងប្រហែល ៤:១៥រសៀល មានហេតុការណ៍គំរាមកំហែងដោយហៅទូរស័ព្ទទៅកាន់ហាងលក់គ្រឿងអលង្ការមួយកន្លែង នៅទីតាំង៤៧២៩ នៃមហាវិថីកណ្តាល។
ប៉ូលិស​បាន​និយាយ​ថា ជនអនាមិក​ម្នាក់​បាន​ហៅទូរស័ព្ទទៅកាន់ហាង​នោះ និងបាន​និយាយ​ថា “មាន​ការ​គំរាម​បំផ្ទុះ​គ្រាប់​បែក”។

ជាមួយនេះអង្គភាព​បំផ្ទុះ​គ្រាប់បែក​បាន​ស៊ើបអង្កេត និង​ប៉ូលិស​បានចុះអន្តរាគមន៍ភ្លាមៗ ​នៅវេលា​ម៉ោង​៦​ល្ងាច​។
ក៏ប៉ុន្តែមកពេលនេះ គេនៅទាន់មិនទាន់​មាន​ព័ត៌មាន​បន្ថែម​នៅឡើយ​ទេ៕

ប្រភពព័ត៌មាន CBS ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here