យោងតាមប្រភពវីដេអូរបស់សារព័ត៌មាន BBC បានបង្ហាញពីរថក្រោះ និងឧបករណ៍យោធារុស្ស៊ីដែលត្រូវបានគេបោះបង់ចោល ហើយត្រូវបានទាហានអ៊ុយក្រែនរឹបអូស។
យោធាអ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកទឹកដីរាប់ម៉ាយពីប្រទេសរុស្ស៊ី វាបង្ហាញពីជោគជ័យដ៏មានសារៈសំខាន់ជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាច្រើនខែមកនេះ។
ទីប្រជុំជនអ៊ីហ្សីម និងគូយៀនស្ក ជាមជ្ឈមណ្ឌលសំខាន់ទាំងពីរសម្រាប់ការផ្គត់ផ្គង់កងកម្លាំងរុស្ស៊ីនៅ ដុនបាស ត្រូវបានគេវាយយកមកវិញកាលពីថ្ងៃសៅរ៍នេះផងដែរ។ ទន្ទឹមនឹងនេះការវាយបករបស់អ៊ុយក្រែននៅក្នុងខឺសុនភាគខាងត្បូងនៅតែបន្ត។
ប្រទេសរុស្ស៊ីនៅតែកាន់កាប់ប្រហែលមួយភាគប្រាំនៃប្រទេស ក៏ប៉ុន្តែការដកថយរបស់រុស្ស៊ីត្រូវបានគេមើលឃើញ ដោយអ្នកវិភាគជាច្រើនថាជាជោគជ័យដ៏សំខាន់របស់អ៊ុយក្រែន៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន