សង្គ្រាម​អ៊ុយក្រែន៖ ប៉ូលិស​រុស្ស៊ី​ចាប់​ក្រុម​បាតុករ​ប្រឆាំង​សង្គ្រាម

0

យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា ប៉ូលិសរុស្ស៊ីត្រូវបានរាយការណ៍អំពីការចាប់ខ្លួនក្រុមបាតុកររាប់រយនាក់ដែលប្រមូលផ្តុំគ្នាប្រឆាំងនឹងការសម្រេចចិត្តរបស់វិមានក្រឹមឡាំង នៅក្នុងការដាក់​ទាហាន​បន្ថែម​រាប់​ពាន់​នាក់​ទៅ​ប្រយុទ្ធ​នៅ​អ៊ុយក្រែន។

សារព័ត៌មាន BBC បញ្ចេញខ្សែ​វីដេអូ​​ដែលបង្ហាញថា ​បាតុករ​ត្រូវចាប់ចេញដោយប៉ូលិសនៅទីក្រុងម៉ូស្គូ នៅលើផ្លូវ Petersburg និង Yekaterinburg ហើយមានម្នាក់នៅក្នុងចំណោមពួកគេស្រែកថា “គ្មានទេសង្គ្រាម” គាត់ត្រូវបានឃាតខ្លួនដោយកងម្លាំងជាច្រើនផងដែរ។

ទន្ទឹមនឹងនេះការិយាល័យរដ្ឋអាជ្ញាក្រុងមូស្គូ កាលពីថ្ងៃពុធបានព្រមានដល់ការ​អំពាវនាវ​តាម​អ៊ីនធឺណិត​ឲ្យ​ចូល​រួម​ការ​តវ៉ា​តាម​ដង​ផ្លូវ​ដោយ​គ្មាន​ការ​អនុញ្ញាត ឬការចូលរួមក្នុងពួកគេ អាចប្រឈមនឹងការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២

ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here