ប៉ូលិសក្រុងស្ទូវនិងនាយកដ្ឋានអគ្គីភ័យ ចុះអន្តរាគមន៍កញ្ចប់គួរឱ្យសង្ស័យ

0

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង១១ព្រឹក ប៉ូលិសក្រុងស្ទូវ និងនាយកដ្ឋានពន្លត់អគ្គីភ័យត្រូវបានបញ្ជូនទៅកាន់ផ្លូវលេខ១១៧ នៃមជ្ឍមណ្ឌលផ្សារទំនើបស្ទូវផ្លាហ្សា ដើម្បីស៊ើបអង្កេតកញ្ចប់ដែលគួរអោយសង្ស័យ។

យោងតាមបុគ្គលិកនៅផ្សារទំនើបផ្លាហ្សាបានកត់សម្គាល់ឃើញមានវត្ថុគួរឱ្យសង្ស័យ ហើយបានទូរស័ព្ទទៅលេខ៩១១ភ្លាមៗផងដែរ។ ខណៈនោះក្រុមនាវិកនឹងបន្តនៅកន្លែងកើតហេតុរង់ចាំការមកដល់នៃក្រុមបំផ្ទុះគ្រាប់បែករបស់ប៉ូលិសរដ្ឋម៉ាសាឈូសេត ដែលនឹងជួយក្នុងការបញ្ចប់កន្លែងកើតហេតុដោយសុវត្ថិភាព។

ទន្នឹមនឹងនេះប៉ូលិសក្រុងស្ទូវនិងនាយកដ្ឋានពន្លត់អគ្គីភ័យ ស្នើសុំឲ្យ​សាធារណជន​នៅ​ទី​នោះ និង​អ្នក​បើក​បរ​ក្នុង​តំបន់​ត្រូវ​ប្រុង​ប្រយ័ត្ន ដើម្បីសម្រួលដល់ក្រុមសង្គ្រោះបន្ទាន់ចូលទៅកាន់តំបន់នោះដោយសុវត្ថិភាព៕

ប្រភពព័ត៌មាន John Guilfoil Public Relations ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here