ប៉ាគីស្ថានបានបង្ហាញពីការលះបង់ដែលមិនធ្លាប់មានពីមុនមក សម្រាប់ការស្ដារឡើងវិញនូវសន្តិភាព

0

សហប្រធាននៃគណៈកម្មាធិការសេនាធិការ (CJCSC) លោកឧត្តមសេនីយ ណាឌឹម រ៉ាហ្សា បាននិយាយថា ប្រទេសប៉ាគីស្ថាន​បាន​ធ្វើ​ការ​លះបង់​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អំពើ​ភេរវកម្មសម្រាប់ការស្តារសន្តិភាពឡើងវិញ នៅក្នុងតំបន់។

លោកកំពុងថ្លែងសុន្ទរកថា បញ្ចប់ការសិក្សាលើកទី១៤៦ នៃការដង្ហែក្បួននៅអាស្កាខាន់បណ្ឌិតសភាកងទ័ពអាកាសប៉ាគីស្ថាននៅ​ថ្ងៃព្រហស្បតិ៍។ លោក​បានបន្តទៀតថា ប៉ាគីស្ថាន​ជា​ប្រទេស​មាន​សន្តិភាព និងស្វែងរកភាពសុខដុមរមនា និងការរួមរស់ដោយសន្តិភាពជាមួយប្រទេសទាំងអស់។

សហប្រធានរូបនេះ បាននិយាយថា កងទ័ពអាកាសប៉ាគីស្ថានតែងតែបំពេញក្តីសង្ឃឹមរបស់ប្រទេសជាតិ។ លោក​ថា កង​កម្លាំង​ប្រដាប់​អាវុធមានសមត្ថភាពពេញលេញក្នុងការប្រឈមមុខនឹងបញ្ហា។

លោកបានធ្វើការអបអរសាទរដល់អ្នកចូលរួមក្នុងវគ្គសិក្សា ហើយ​សង្ឃឹម​ថា​ពួកគេ​ទទួលបាននូវចំណេះដឹងជាមួយនឹងបច្ចេកទេសទំនើប ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា៕

ប្រភពព័ត៌មាន Radio Pakistan News ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here