ប្រទះឃើញវត្ថុសង្ស័យជាគ្រឿងផ្ទុះ នៅក្បែរ​ស្ពាន​អាកាស​ទី​៦​ ក្នុងទីក្រុងឡូស​អាន់​ជ័រ​លេស

0

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមជំនាញខាងដោះគ្រាប់បែកបានទៅកាន់ប្លុក២៤០០ ផ្លូវទីប្រាំបីខាងកើត ក្នុងទីក្រុងឡូស​អាន់​ជ័រ​លេស ចំពោះ​វត្ថុ​សង្ស័យ​មួយ​ដែល​រក​ឃើញ​នៅ​ខាងត្បូង​សង្កាត់​សិល្បៈ នេះបើយោងតាមនាយកដ្ឋានប៉ូលីសឡូស​អាន់​ជ័រ​លេស (LAPD) បាននិយាយកាលពីថ្ងៃចន្ទ។

ជាមួយនេះវត្ថុ​សង្ស័យ​ត្រូវ​បាន​គេ​រាយការណ៍​នៅវេលា​ម៉ោង​១២​និង​៣៥​នាទី​ថ្ងៃ​ត្រង់ និងកងកម្លាំងនៅតែស្ថិតនៅកន្លែងកើតហេតុ និងការស៊ើបអង្កេតកំពុងបន្ត។

ទន្នឹងនឹងនេះនាយកដ្ឋានប៉ូលីសឡូសអាន់ជ័រលេសបានរាយការណ៍ថា មិនមានការគំរាមកំហែងណាមួយត្រូវបានធ្វើឡើងទេ ឬរាយការណ៍ទាក់ទងនឹងវត្ថុសង្ស័យ និងតំបន់​នេះ​ត្រូវ​បាន​គេ​បិទដើម្បីរក្សាសុវត្តិភាព។

ប្រហែលម៉ោង៣:៤០រសៀល ប៉ូលិស​បាន​និយាយ​ថា គ្មាន​គ្រឿង​ផ្ទុះ​ទេត្រូវ​បាន​គេ​រក​ឃើញ និង​កន្លែង​កើត​ហេតុ​កំពុង​ត្រូវ​បាន​បោស​សម្អាត៕

ប្រភពព័ត៌មាន cbsnews.com ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here