យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមមួយថ្ងៃនៃការវាយប្រហារដោយបាញ់មីស៊ីលនៅទូទាំងប្រទេស អ៊ុយក្រែនបានហៅវាថាជាការសងសឹកចំពោះការវាយប្រហារលើស្ពាន នៅគ្រីមៀ កាលពីថ្ងៃសៅរ៍។
ទន្ទឹមនឹងនេះគេបានឱ្យដឹងថា មានការផ្ទុះត្រូវបានឮនៅទូទាំងប្រទេសរួមទាំងក្រុងកៀវ ទីក្រុងឌីនីប្រូ និងទីក្រុងហ្សាប៉ូរីហ្សីយ៉ាផងដែរ។ ហើយជាមួយនឹងហេតុការណ៍នេះប្រទេសអ៊ុយក្រែននិយាយថា មនុស្ស ១៩នាក់ស្លាប់នៅក្នុងហេតុការណ៍ដ៏អាក្រកនេះ។
សារព័ត៌មាន BBC បានបង្ហាញវីដេអូនៃថ្ងៃកើតហេតុរយៈពេលមួយនាទី៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន