យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមាជិកសភាតួកគីម្នាក់បានវាយកម្ទេចទូរសព្ទដៃរបស់គាត់ដោយញញួរ ពេលកំពុងថ្លែងក្នុងសភា។
លោក ប៊ូរ៉ាក់ អឺបៃ ជាសមាជិកគណបក្សប្រឆាំងសាធារណៈរដ្ឋ កំពុងតវ៉ាប្រឆាំងនឹងសំណើដែលគាំទ្រដោយរដ្ឋាភិបាល ច្បាប់ដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងអ៊ីនធឺណិត “ព័ត៌មានមិនពិត” ។
ក្រោមច្បាប់នេះបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រអ៊ីនធឺណេតនឹងត្រូវចេញផ្សាយព័ត៌មានលម្អិតនៃអ្នកប្រើប្រាស់ដែលសង្ស័យ “ផ្សព្វផ្សាយព័ត៌មានមិនពិត” ហើយអាចធ្វើឲ្យជនជាប់ចោទត្រូវជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។
អ្នករិះគន់ថា ច្បាប់នេះប្រសិនបើអនុម័តច្បាប់នឹងរំលោភលើសេរីភាពសារព័ត៌មាន និងនាំឱ្យមានការរីករាលដាលនៃការត្រួតពិនិត្យការបោះពុម្ភផ្សាយ៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន