បុរសម្នាក់រងការចោទប្រកាន់ពីបទឃាតកម្មស្ត្រីម្នាក់នៅក្នុងប្រទេសប៉េរូ

0

បុរសម្នាក់មកពីស្រុកខេន ត្រូវបានចោទប្រកាន់ជាមួយនឹងការសម្លាប់ស្ត្រីម្នាក់នៅក្នុងប្រទេសប៉េរូ។

កាលពីថ្ងៃសៅរ៍ លោកចច ហ្គារ៉ាយ វ័យ ៤៦ឆ្នាំ ដែលស្នាក់នៅផ្លូវហីដ ទីក្រុងដាតហ្វដ ត្រូវបានចាប់ខ្លួននៅទីក្រុងឡុងដ៍ ។

ការចាប់ខ្លួននេះត្រូវបានធ្វើឡើងក្រោមបទចោទប្រកាន់ «មនុស្សឃាត» លើអ្នកស្រី ខាឡា ហ្គោដូយ វ័យ ៣៦ឆ្នាំ នៅរដ្ឋធានីលីម៉ា ប្រទេសប៉េរូនៅចន្លោះថ្ងៃទី២១ ខែកញ្ញា និងថ្ងៃទី២ ខែតុលាថ្មីៗនេះ។

ក្រោយពីចាប់ខ្លួន លោកហ្គារ៉ាយ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង ហើយនឹងត្រូវបង្ហាញខ្លួននៅតុលាការហ្វលកេស្តូន នៅពេលក្រោយ។

ទន្ទឹមនេះមន្រ្តីមកពីស្រុកខេន និងនាយកដ្ឋានឧក្រិដ្ឋកម្មកម្រិតធ្ងន់អេសសេសនិយាយថា ពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរប៉េរូ ដែលវាជាផ្នែកមួយនៃការស៊ើបអង្កេតនៃករណីខាងលើនេះ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here