នាយកដ្ឋានប្រឆាំងភេរវកម្មប៉ាគីស្ថាន (CTD) កាលពីថ្ងៃអង្គារបានបាញ់សម្លាប់ភេរវករ ៤នាក់នៅក្នុងស្រុកខារ៉ាន់ ខេត្តបាឡូជីស្ថាន។
បើតាមការបញ្ជាក់ពីមន្ត្រី CTD បានឱ្យដឹងថា កងកម្លាំងសន្តិសុខបានធ្វើសកម្មភាពសម្ងាត់ នៅតំបន់ព្រៃ ស្រុកខារ៉ាន នៅក្នុងអំឡុងពេលនោះ មានការបាញ់ប្រហារមួយឡើង រវាងកងកម្លាំងសន្តិសុខ និងភេរវករ ដែលបណ្ដាលឱ្យភេរវករ ៤នាក់ត្រូវបានស្លាប់។
សូមបញ្ជាក់ថា ក្រោយប្រតិបត្តិការ គេបានរកឃើញអាវុធ និងគ្រាប់រំសេវ ដែលកាន់កាប់ដោយភេរវករ។ ក្រុមមន្ត្រីបាននិយាយថា ក្រុមភេរវករដែលបានស្លាប់នេះ ក៏មានការជាប់ពាក់ព័ន្ធនឹងផែនការសម្លាប់ នៅស្រុកខារ៉ាន់ និងតំបន់ជាប់គ្នា, រួមទាំងការវាយប្រហារលើជំរុំណុស្គីហ្វេសស៊ី និងការស៊ើបអង្កេតបន្ថែមដែលបាននឹងកំពុងដំណើរការ៕
ប្រភពព័ត៌មាន Dunyanews ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន