ទាហានឥណ្ឌាធ្វើទុក្ករកម្មលើយុវជនបួននាក់ទៀតនៅ IIOJK

0

យោងតាមសេចក្តីរាយការណ៍ ទាហានឥណ្ឌានៅក្នុងសកម្មភាពថ្មី នៃអំពើភេរវកម្ម កាលពីថ្ងៃអង្គារបានធ្វើទុក្ករកម្មលើយុវជនកាស្មៀបួននាក់បន្ថែមទៀត នៅក្នុងប្រទេសឥណ្ឌាកាន់កាប់ដោយខុសច្បាប់ទីក្រុងចាមមូនិងកាស្មៀ (IIOJK)។

ទាហាន​បានធ្វើទុក្ករកម្មលើ​យុវជន​បី​នាក់​ក្នុង​ពេល​មានការឡោមព័ទ្ធ និងប្រតិបត្តិការស្វែងរកនៅក្នុងអាតំបន់វ៉ាន់ធីប៉ូរ៉ា នៃស្រុកពូវ៉ាម៉ា។

ជាមួយនេះយុវជនម្នាក់ទៀតត្រូវបានសម្លាប់ ដោយកងទ័ពក្នុងអំឡុងពេលប្រតិបត្តិការស្រដៀងគ្នា នៅក្នុង តំបន់សេមថាន ស្រុកអ៊ីស្លាម៉ាបាដ។

ទន្ទឹមនឹងនោះ កងទ័ពឥណ្ឌានៅក្នុងសកម្មភាពបន្តរបស់ពួកគេ។ ភេរវកម្មរដ្ឋធ្វើទុក្ករកម្មលើប្រជាជនកាស្មៀចំនួនដប់បួននាក់ ក្នុងអំឡុងខែចុងក្រោយនេះ។

ប្រភពព័ត៌មាន www.radio.gov.pk ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២

ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here