យោងតាមសេចក្តីរាយការណ៍ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ បានរងរបួសត្រង់ជើង បន្ទាប់ពីត្រូវបានបាញ់សម្លាប់អំឡុងពេលដើរហែក្បួនវ៉ាហ្ស៊ីរ៉ាបាដ។
លោក អ៊ីមរ៉ាន់ ខាន់ បានកំពុងដឹកនាំការហែក្បួន ដើម្បីឃោសនាទាមទារឱ្យមានការបោះឆ្នោតភ្លាមៗ បន្ទាប់ពីលោកត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមេសា។
គណបក្សប៉ាគីស្ថាន តេហរិច-អ៊ី-អ៊ីសាហ្វ របស់លោកបាននិយាយថា មនុស្សបួននាក់ផ្សេងទៀតក៏បានរងរបួសក្នុងការបាញ់ប្រហារដែរ។
លោកត្រូវបានគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យឡាហ័រផងដែរ៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន