យោងតាមសេចក្តីរាយការណ៍ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅផ្សារអាតុនអាន់ឌឺលីនេ ត្រូវបានជម្លៀសចេញបន្ទាប់ពីរកឃើញសារធាតុគីមី និងអាវុធនៅក្នុងផ្ទះល្វែងមួយកន្លែង។
កាលពីរសៀលថ្ងៃពុធ ប៉ូលិសបានរកឃើញ និងឆែកឆេរនៅផ្ទះល្វែងមួយនៅផ្លូវម៉ូស្លី។ ទន្ទឹមនឹងនេះ បុរសពីរនាក់ វ័យ ៣៧ឆ្នាំនិងម្នាក់ទៀតវ័យ ៤៣ឆ្នាំ ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទកាន់កាប់អាវុធពីនោះមកផងដែរ។
ជាមួយនេះ មនុស្សដែលរស់នៅក្នុងតំបន់នោះមួយចំនួន ត្រូវបានណែនាំ ដើម្បីជៀសវាងតំបន់ដែលជា “ការប្រុងប្រយ័ត្ន” ។
លោកអធិការ រ៉ូបឺត ម៉ាកហ្រ្គេហ្គឺរ បាននិយាយថា “តាមការរកឃើញសារធាតុគីមីទាំងនេះ នៅរសៀលថ្ងៃនេះ” យើងបានធ្វើការជាមួយសហការីដែលមកពីក្រុមពន្លត់អគ្គីភ័យ និងសេវាសង្គ្រោះ នៅខណៈអនុវត្តការវាយតម្លៃសន្តិសុខ និងការជម្លៀសប្រជាជន ដោយការប្រុងប្រយ័ត្នបំផុត។
លោកបានបន្តទៀតថា “ខ្ញុំធានាសហគមន៍ យើងមិនជឿថាកើតមានការគំរាមកំហែងកាន់តែធំដល់សាធារណៈជនទេ”៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន