យោងតាមសេចក្តីរាយការណ៍ចេញដោយសារព័ត៌មានរដ្ឋ People’s Daily បានឱ្យដឹងថា កាលពីថ្ងៃអង្គារកន្លងទៅនេះ មានអគ្គីភ័យមួយ បានកើតមានឡើងនៅរោងចក្រមួយក្នុងតំបន់អាយ៉ង នៅខេត្តហេណាន ដោយបានសម្លាប់មនុស្ស ៣៨នាក់។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា អគ្គីភ័យខាងលើនេះ បានកើតមានឡើងនៅម៉ោង ១៦:២២ (ថ្ងៃច័ន្ទ) នៅកៃស៊ីនដាត្រេដឌីង នៅក្នុងសង្កាត់ “បច្ចេកវិទ្យាខ្ពស់” និងត្រូវបានពន្លត់ទាំងស្រុងនៅម៉ោង ១១យប់។
ប្រភពខាងលើក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ក្រោយកើតមានករណីនេះ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់។
ក្រៅពីអ្នកស្លាប់ នៅមានមនុស្សពីរនាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងស្ថានភាពរបួសស្រាល៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន