ការវាយប្រហារភេរវកម្មនៅយេរូសាឡឹម

0

នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងកិន បានបញ្ជាក់ថា សហរដ្ឋ​អាមេរិក​ឈរ​យ៉ាង​ម៉ឺងម៉ាត់ជាមួយប្រជាជនអ៊ីស្រាអែល នៅក្នុងការប្រឈមមុខនឹងការវាយប្រហារភេរវកម្មដែលបានកើតឡើងនៅព្រឹកនេះនៅក្រុងយេរូសាឡឹម កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាមួយនេះយើងខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងសូមជូនពរជនរងគ្រោះទាំងអស់ឆាប់ជាសះស្បើយឆាប់ៗនេះ។ ហើយយើងនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូអ៊ីស្រាអែល និង​សូម​បញ្ជាក់​ឡើងវិញ​ថា យើងការ​ប្តេជ្ញាចិត្ត​ចំពោះ​សន្តិសុខ​របស់​អ៊ីស្រាអែល​នៅ​តែ​មាន​លក្ខណៈ​រឹងមាំ៕

ប្រភពព័ត៌មាន U.S. Department of State ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here