យុវជន​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​ស៊ើប​អង្កេត​អំពើ​ភេរវកម្ម​ នៅ​ក្នុងទីក្រុងវ៉ាលសល

0

បុរស​វ័យ​១៨​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម។

មន្ត្រី​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ប៉ូលិស​ក្រុង​បាន​ធ្វើ​ការ​ចាប់​ខ្លួន បន្ទាប់ពីបានចុះប្រតិបត្តិការណ៍នៅទីតាំងមួយកន្លែង នៅទីក្រុងវ៉ាលសល កាលពីថ្ងៃអង្គារ។

ក្មេង​ជំទង់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោម​ច្បាប់​ភេរវកម្ម​ឆ្នាំ២០០៦ លើការសង្ស័យនៃការផ្សព្វផ្សាយការបោះពុម្ពផ្សាយភេរវករ ដោយមន្ត្រីបានស្រាវជ្រាវអាសយដ្ឋានផងដែរ។

ក៏ប៉ុន្តែលោក​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​រហូត​មក​ដល់​ថ្ងៃ​ខែ​កុម្ភៈ ឆ្នាំក្រោយ។

កងកម្លាំង​បាន​បន្ថែម​ថា ការ​ស៊ើប​អង្កេត​ទាក់​ទង​នឹង​ភេរវកម្ម​អ៊ីស្លាមផងដែរ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here