យោងតាមសេចក្តីរាយការណ៍ គិតមកដល់ដល់ពេលនេះ មានមនុស្ស ៧នាក់ហើយត្រូវបានចាប់ខ្លួន ដោយប៉ូលិសស៊ើបអង្កេត ពាក់ព័ន្ធនឹងការប៉ុនប៉ងឃាតកម្មលើមន្រ្តីប៉ូលីសពីរនាក់នៅទីក្រុងស្ត្រាប៊េន ខោនធីទីរ៉ុន។
មន្ត្រីប៉ូលិសពីរនាក់បានរួចផុតពីការបំផ្ទុះគ្រាប់បែក នៅចំហៀងរថយន្តរបស់ពួកគេ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។
កាសែតមួយបានរាយការណ៍មកថា ពាក់ព័ន្ធនឹងករណីវាយប្រហារខាងនេះ ត្រូវបាន កងទ័ពសាធារណរដ្ឋអៀរឡង់ថ្មី ប្រកាសទទួលខុសត្រូវ។
កាលពីថ្ងៃសៅរ៍ ប៉ូលិសបាននិយាយថា គេបានចាប់ខ្លួនបុរសវ័យ៥៨ឆ្នាំ នៅទីក្រុងស្ត្រាប៊េន ក្រោមច្បាប់ភេរវកម្ម និងទីតាំងនោះក៏ត្រូវបានឆែកឆេរផងដែរ។
សូមបញ្ជាក់ដែរថា បុរសចំនួន ៦នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនជាផ្នែក នៃការស៊ើបអង្កេតត្រូវបានដោះលែងទាំងអស់វិញផងដែរ៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន