បាតុករកូវីដប៉ះទង្គិចជាមួយប៉ូលិសបង្រ្កាបកុបកម្ម ក្នុងឈុតសុវត្ថិភាព

0

យោងតាមសេចក្តីរាយការណ៍ ប៉ូលិសបង្រ្កាបកុបកម្ម ក្នុងឈុតសុវត្ថិភាពបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ានៅទីក្រុងក្វាងចូវ ប្រទេសចិន។

វីដេអូអនឡាញបង្ហាញប៉ូលិសក្នុងឈុតមួកសុវត្ថិភាពពណ៌ស កាន់ខែលការពារកុបកម្ម ដើម្បីការពារខ្លួនពីកំទេចកំទី និងកញ្ចក់ដែលគប់ដោយក្រុមអ្នកតវ៉ា។

ជាមួយនេះការតវ៉ានេះបានកើតឡើងភាពចលាចលមួយសប្តាហ៍ នៅជុំវិញគោលនយោបាយសូន្យ-កូវីដ របស់ប្រទេសចិន។ ប្រទេសនេះបានឃើញចំនួនករណីថ្មីជាកំណត់ត្រា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

កាលពីថ្ងៃពុធ មន្ត្រីទីក្រុងបាននិយាយថា ការរឹតបន្តឹងកូវីដនឹងត្រូវបានបន្ធូរបន្ថយនៅក្នុងស្រុកមួយចំនួន។
សូមបញ្ជាក់ថា វីដេអូនេះត្រូវបានបញ្ជាក់ដោយសារព័ត៌មានអន្តរជាតិ BBC ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here