ប៉ូលិស​រឹបអូស​អាវុធ​ខុសច្បាប់​នៅ​តំបន់​ព្រំដែន​អ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា

0

ទីក្រុងតេហេរ៉ង់ ថ្ងៃទី២០ ខែធ្នូ (ស៊ីនហួ) ប៉ូលិស​អ៊ីរ៉ង់​បាន​រឹបអូស​គ្រាប់កាំភ្លើងខុសច្បាប់​នៅខោនធីកាសអ៊ីស៊ីរិន នៅខេត្តឃឺម៉ាន់សាភាគខាងលិច និងចាប់ខ្លួនជនសង្ស័យម្នាក់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានសាធារណៈរដ្ឋអ៊ីស្លាម IRNA បានរាយការណ៍កាលពីថ្ងៃអង្គារ។

ជាមួយនេះរបាយការណ៍របស់ IRNA គ្រាប់កាំភ្លើងដែលបានរកឃើញនៅ​ក្នុង​រថយន្ត​ដឹក​ទំនិញ​អ៊ីរ៉ាក់​មួយ​គ្រឿង​ ដែលត្រូវបាន​ស្នើ​ឲ្យ​ទាញ​យក​មក​ត្រួត​ពិនិត្យ​ដោយ​ប៉ូលិស​កំពុងល្បាតនៅខេត្តជិតផ្សារព្រំដែនផាវីសខាន់ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក អាលី អាកបា ចាវីដាន មេបញ្ជាការ​ប៉ូលិស​ខេត្តឃឺម៉ាន់សា។

ក្រោយ​ពី​ពិនិត្យ​ឃើញ​រថយន្ត​ដឹកទំនិញ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​គ្រាប់​កាំភ្លើង​ ៧៣៧​គ្រាប់​លាក់​ទុក​នៅ​ក្រោម​ស៊ុម​រថយន្ត ហើយលោកចាវីដានបានបន្ថែមថា ជនសង្ស័យត្រូវបានប្រគល់ឱ្យទៅកាន់អាជ្ញាធរតុលាការអ៊ីរ៉ង់៕

ប្រភពព័ត៌មាន Xinhua ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here