ភេរវករ PKK ពីរនាក់ទៀតប្រគល់ខ្លួនអោយកងកម្លាំងសន្តិសុខតួកគី

0

កាលពីថ្ងៃចន្ទ ក្រសួងមហាផ្ទៃ​បានប្រាប់ថា ភេរវករ PKK ពីរនាក់បន្ថែមទៀតបានទម្លាក់អាវុធចុះ ហើយបានប្រគល់ខ្លួនអោយកងកម្លាំងសន្តិសុខតួកគី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃបានប្រាប់អោយដឹងថា ពួកគេបានរត់ភៀសខ្លួនចេញពីក្រុមភេរវករ ហើយដោយសារកិច្ចខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលរបស់ប៉ូលីស និងកងកម្លាំងអាវុធហត្ថតួកគី ទើបធ្វើអោយពួកគេសុំចុះចាញ់។ ភេរវករបានចូលរួមជាមួយ PKK ក្នុងឆ្នាំ 1993 ហើយដែលសកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់។ ជាមួយនឹងការចុះចាញ់ចុងក្រោយនេះ ចំនួនភេរវករដែលបានទម្លាក់អាវុធរបស់ពួកគេតាមរយៈការប្រឹងប្រែងលួងលោមបញ្ចុះបញ្ចូលក្នុងឆ្នាំនេះបានកើនឡើងដល់ 124 នាក់។ នៅប្រទេសតួកគី ជនល្មើសដែលមានទំនាក់ទំនងជាមួយក្រុមភេរវករដែលចុះចាញ់ គឺមានសិទ្ធិទទួលបានការកាត់បន្ថយទោសក្រោមច្បាប់នៃការប្រែចិត្តគំនិត។ ក្នុងយុទ្ធនាការភេរវកម្មជាង 35 ឆ្នាំរបស់ភេរវករប្រឆំងទៅនឹងប្រទេសតួកគី គឺ ភេរវករ PKK បានចុះបញ្ជីជាក្រុមភេរវករ ដោយប្រទេសតួកគី សហរដ្ឋអាមេរិក និង សភាពអឺរ៉ុប(EU) – ពួកគេបានទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សយ៉ាងហោចណាស់ 40,000 នាក់ រួមទាំងស្ត្រី កុមារ និងទារកផងដែរ។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ

ប្រភពព័ត៌មានពី YeniSafak ចេញផ្សាយថ្ងៃទី ២៦ ខែធ្នូ  ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here