តួកគីចាប់ផ្តើមបើកប្រតិបត្តិការថ្មីប្រឆាំងភេរវកម្មនៅភាគអាគ្នេយ៍

0

ក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងសន្តិសុខតួកគីបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្មមួយផ្សេងទៀតនៅក្នុងភាគអាគ្នេយ៍របស់ប្រទេសនេះ។ គេបានហៅ ប្រតិបត្តិការនេះថា  Eren Abluka Autumn Winter-19 (Sirnak-Bestler Dereler) Martyr Gendarmerie Master Sergeant Serkan Unsal-1″ បានចាប់ផ្តើមនៅក្នុងខេត្ត ស៊ីណាក់(Sirnak) ជាមួយនឹងកម្លាំងសន្តិសុខចំនួន 470 ។ នៅថ្ងៃដំបូងនៃប្រតិបត្តិការនេះ រូងភ្នំចំនួន ២ និងទីជម្រកចំនួន ១០ កន្លែង ត្រូវបានរកឃើញក្នុងអំឡុងពេលរុករកដីដែលបានធ្វើឡើងនៅក្នុងតំបន់ជនបទនៃស្រុក ប៊ែសស្លឺ ដេរ៉េឡឺ(Bestler-Dereler)។ ក្នុង​ការរុករក​នោះ បានរឹបអូស តេលេបញ្ជាគ្រាប់បែកកែឆ្នៃមួយ  បំពង់ពីរ  ​អាហារ​២​គីឡូក្រាម  ហើយ​      សម្ភារៈសម្រាប់​ទ្រទ្រង់​អាយុជីវិត និង​សម្លៀក​បំពាក់​មួយ​ចំនួន​ធំ​។ របស់ទាំងអស់ និងទីជម្រកត្រូវបានបំផ្លាញចោលផងដែរ។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ

ប្រភពព័ត៌មានពី YeniSafak ចេញផ្សាយថ្ងៃទី ២៦  ខែធ្នូ   ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here