យោងតាមរបាយការណ៍ទីក្រុងប៉ារីសឃើញថា មានរយៈពេលថ្ងៃទីពីរនៃភាពចលាចលដោយហិង្សាពីការវាយប្រហារដ៏សាហាវ កាលពីថ្ងៃសុក្រនៅលើសហគមន៍ឃឺដរបស់ទីក្រុង។
ជាមួយនេះក្រុមបាតុករដែលបានប្រមូលផ្តុំកាលពីថ្ងៃសៅរ៍ បានក្រឡាប់រថយន្ត ដុតភ្លើង និងគប់វត្ថុដាក់មន្ត្រីប៉ូលិស។
អ្នកស្ម័គ្រចិត្តមកពីរោងមហោស្រពក្បែរនោះ បានប្រើទុយោសង្គ្រោះបន្ទាន់ដើម្បីពន្លត់ភ្លើងខ្លះៗ មុនពេលរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុ ។
ប៉ូលិសបាននិយាយថា មន្ត្រី៣១នាក់និងបាតុករម្នាក់បានរងរបួស និងមនុស្ស ១១នាក់ត្រូវបានចាប់ខ្លួន៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន