និស្សិតបណ្ឌិតកាស្មៀរ នៅសាកលវិទ្យាល័យ Aligarh Muslim University (AMU) រងការចោទប្រកាន់ថា គាត់ត្រូវបានវាយប្រហារដោយជនមិនស្គាល់អត្តសញ្ញាណមួយចំនួននៅក្នុងបរិវេណសាលា នៅពេលគាត់សុំឲ្យគេឈប់បន្លឺសំឡេងនិងចេញទៅ។ លោកបានចោទទៀតថា មិត្តភ័ក្តិរបស់លោកក៏ ដោះស្រាយគ្មានប្រសិទិ្ធភាព និងត្រូវបានគេហៅថា “ភេរវករ” ដោយក្រុមមនុស្សដែលបានវាយប្រហារគាត់។
តើមានអ្វីកើតឡើង? និស្សិតបណ្ឌិតកាស្មៀរម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះ ជីបរ៉ាន លោកបន្តថា កាលពីយប់ថ្ងៃសៅរ៍ មានមនុស្សមួយក្រុមកំពុងលេងកីឡាវាយសី ហើយបង្កសំឡេងរំខាន ទើបលោកបានសុំឲ្យពួកគេឈប់ និងចេញទៅ។
“នៅពេលខ្ញុំស្នើសុំក្រុមមនុស្សកំពុងបន្លឺសំឡេងឲ្យចាកចេញ តែគេមិនព្រមចាកចេញឡើយ។ ហើយនៅពេលដែលខ្ញុំបានជំរុញពួកគេពីរដង ស្រាប់តែពួកគេបានធ្វើបាបខ្ញុំ និងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរមកលើខ្ញុំ។ ពួកគេបានវាយ និងខ្ញុំរត់ទៅបន្ទប់របស់ខ្ញុំ។ ក្រុមក្មេងហ្គោនក៏បានវាយប្រហារបន្ទប់របស់ខ្ញុំ” លោកបានចោទប្រកាន់នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន ANI៕
ប្រភពព័ត៌មាន THE QUINT ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន