យោងតាមកាសែតតួកគី The Daily Sabah បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ប៉ូលីសនៅទីក្រុង ហាតាយ(Hatay) បានចាប់ខ្លួនសមាជិកសង្ស័យ នៃភេរវករ PKK ចំនួន ១៦នាក់។ លើសពីនេះទៀត ក្រុមសកម្មប្រយុទ្ធ ISIL ចំនួន ១៧នាក់ ក៏ត្រូវបានចាប់ខ្លួនក្នុងខេត្តនេះផងដែរ កាលពីថ្ងៃអាទិត្យ។ កាសែត The Daily Sabah បាននិយាយថា ក្នុងអំឡុងពេលឆែកឆេរ កាំភ្លើង គ្រាប់រំសេវ និងថ្នាំញៀនត្រូវបានរឹបអូស។ MNA/PR
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី MEHR News ចេញផ្សាយថ្ងៃទី២ ខែមករា ឆ្នាំ២០២៣