ចាប់ខ្លួនភេរវករម្នាក់របស់ក្រុមរដ្ឋអ៊ីស្លាមនៅទីក្រុងស៊ូឡៃម៉ានីយ៉ា

0

នាយកដ្ឋានសន្តិសុខទីក្រុងស៊ូឡៃម៉ានីយ៉ា (Sulaimani) បានប្រកាសពីការចាប់ខ្លួនសមាជិកក្រុមរដ្ឋអ៊ីស្លាមម្នាក់ដែលបានរត់គេចពីកងកម្លាំងអ៊ីរ៉ាក់ចំនួន២ដង។

នាយកដ្ឋានសន្តិសុខទីក្រុងស៊ូឡៃម៉ានីយ៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានចាប់ខ្លួនភេរវករម្នាក់ដែលតុលាការចេញដីកាចាប់ខ្លួន ហើយពីមុនបានរត់គេចពីកណ្តាប់ដៃរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ចំនួន២ដង ដែលត្រូវបានចោទប្រកាន់ពីបទភេរវកម្ម និងចាប់ពង្រត់ពលរដ្ឋគ្រិស្តសាសនិកម្នាក់ឈ្មោះរ៉ាមស៊ីស ពេត្រុស (Ramsis Peters) ដែលជាអ្នករស់នៅក្នុងរដ្ឋធានីបាដាដ។

ជនសង្ស័យមានឈ្មោះអូម៉ា វ៉ាហ៊ីដ ខាហ្សារ៉ា (Omar Wahid Khazraj) ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងស៊ូឡៃម៉ានីយ៉ា បន្ទាប់ពីទទួលបានព័ត៌មានពីនាយកដ្ឋានសន្តិសុខទីក្រុង។

យោងតាមសេចក្តីថ្លែងការណ៍ក្នុងប្រតិបត្តិការចាប់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីមានការយល់ព្រមពីប្រធានទីភ្នាក់ងារសន្តិសុខក្នុងតំបន់ឃឺដ និងចៅក្រមស៊ើបអង្កេតទីក្រុងស៊ូឡៃម៉ានីយ៉ា និងមានជំនួយពីនាយកសន្តិសុខស្រុកសារ៉ាហ្សូរ (Sharazoor) ដោយបានចាប់ខ្លួនភេរវករបន្ទាប់ពីធ្វើការឡោមព័ទ្ធ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី Kurdiu ចេញផ្សាយថ្ងៃទី២ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here