អ្នកជំនាញការកម្ចាត់គ្រាប់បែកចុះទៅកាន់វិហារអ៊ីស្លាមកណ្តាល នៅទីក្រុងអេឌីនបឺក

0

យោងតាមសេចក្តីរាយការណ៍មន្ត្រីប៉ូលិសបាននិយាយថា អ្នកជំនាញកម្ចាត់គ្រាប់បែកត្រូវបានហៅទៅកាន់វិហារឥស្លាមកណ្តាលនៅទីក្រុងអេឌីនបឺក បន្ទាប់ពីបានរកឃើញកញ្ចប់ដែលគួរឱ្យសង្ស័យ។

ការ​ជូន​ដំណឹង​ត្រូវ​បាន​លើក​ឡើង​នៅ​វិហារ​ឥស្លាម នៅលើផ្លូវផតធឺរ៉ូ នៃញូវនីងតុន នៅម៉ោងប្រហែល ៩:៣០នាទី​ កាលពីថ្ងៃអង្គារ។

ជាមួយនេះខ្សែសុវត្តិភាពត្រូវបានដំឡើងជាការប្រុងប្រយ័ត្ន និង​ក្រុម​អ្នក​ជំនាញ​ការ​កម្ចាត់​អាវុធ​ជាតិ​ផ្ទុះ​នៅ​នឹងកន្លែង​កើត​ហេតុ។

ហើយផ្លូវជិតខាងនៅផ្លូវផតធឺរ៉ូ និងទីលាននីកូលសាន់ ត្រូវបានបិទសម្រាប់អ្នកថ្មើរជើង និងចរាចរណ៍។

ក៏ប៉ុន្តែ​គេ​យល់​ថា គ្មានការចាំបាច់ត្រូវជម្លៀសប្រជាជន ឬ​អាជីវកម្មនោះ​ទេ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣

ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here