នៅថ្ងៃនេះរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីរ៉ាក់លោកស្រី តាហ្វ សាមី (Taif Sami) បានជួបជាមួយឯកអគ្គរដ្ឋទូតហូឡង់ប្រចាំប្រទេសអ៊ីរ៉ាក់ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានទទួលជួប ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំប្រទេសអ៊ីរ៉ាក់លោក យ៉ូហាន លីនប៊ឺត (Johannes Lindbert) នៅថ្ងៃនេះនៅចំពោះមុខតំណាងក្រសួងការបរទេស។
នៅក្នុងជំនួបនេះ លោក យ៉ូហាន លីនប៊ឺត បានបានថ្លែងថា «ទំនាក់ទំនងរបស់យើងជាមួយហូឡង់មានភាពរឹងមាំ ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ និងគម្រោងអភិវឌ្ឍន៍ដែលវាបានផ្តល់សារៈសំខាន់សម្រាប់ ភាគីទាំងពីរ»។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Kurdiu ចេញផ្សាយថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣