កងទ័ពនៃប្រតិបត្តិការ Forest Sanity បានកំទេចភេរវករ៤នាក់ និងបានដកហូតអាវុធ និងគ្រាប់រំសេវ ក៏ដូចជារបស់របរផ្សេងទៀតនៅក្នុងការជួបប្រយុទ្ធគ្នាពីរលើកនៅក្នុងក្រុងកាឌួណា (Kaduna) ។ ម៊ូសា ដានម៉ាដាមី(Musa Danmadami) នាយកនៃប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយការពារជាតិ បានប្រាប់អោយដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារនៅទីក្រុងអាប៊ូចា (Abuja) ។ គាត់បាននិយាយថា កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ កងទ័ពបានធ្វើការឆ្លើយតបទៅនឹងការការវាយប្រហាររបស់ក្រុមចោរនៅភូមិ រ៉ាហ្វិន សាគី(Rafin Sarki) នៅតំបន់ Giwa នៃទីតាំងរដ្ឋាភិបាលក្នុងទីក្រុងកាឌូណា(Kaduna) ។ លោកបានបន្តថា កងទ័ពបានបាញ់ប្រហារជាមួយភេរវករ និងចាប់បានភេវវករពីរនាក់ដោយបានដកហូតកាំភ្លើង AK 47 មួយដើម។ លោកបានបន្ថែមថា កាលពីថ្ងៃអង្គារកងទ័ពបានធ្វើប្រតិបត្តិការស្ទាក់ចាប់មួយនៅភូមិ រ៉ាហ្វិន តាបា(Rafin Taba) នៅតំបន់ដូចគ្នានៃទីតាំងរដ្ឋាភិបាល និងបានចាប់ភេរវករពីរនាក់។ លោកថា កងកម្លាំងសមត្ថកិច្ចក៏បានដកហូតបានកាំភ្លើង AK 47 ចំនួន ២ដើម, បង់កាំភ្លើង AK 47 ចំនួន ៤បង់, គ្រាប់រំសេវពិសេស 51 (7.62 ម.ម), ទូរស័ព្ទដៃ ៥ គ្រឿង, កាំបិតផ្គាក់ ១, ម៉ូតូ ២ គ្រឿង។ លោកបានមានប្រសាសន៍ថា “បញ្ជាការដ្ឋានជាន់ខ្ពស់របស់យោធា សូមកោតសរសើរដល់កងទ័ពនៃប្រតិបត្តិការ Forest Sanity និងលើកទឹកចិត្តដល់សាធារណជនទូទៅអោយរាយការណ៍ដល់កងទ័ពជាមួយនឹងព័ត៌មានដែលអាចជឿទុកចិត្តបាន និងទាន់ពេលវេលាអំពីសកម្មភាពឧក្រិដ្ឋកម្ម។
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី Daily Nigerian ចេញផ្សាយថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣