យើងមានសេចក្តីសោកស្ដាយជាខ្លាំងដែលដឹងថា មនុស្សជាច្រើនបានបាត់បង់ជីវិត និងរងរបួសនៅក្នុងការវាយប្រហារភេរវករដែលបានកើតឡើងនៅថ្ងៃនេះ (៤ មករា) នៅកណ្តាលមហាស នៅស្រុកហ៊ីរ៉ាន់ ប្រទេសសូម៉ាលី។ អ្នករបួសមួយចំនួនកំពុងស្ថិតក្រោមការព្យាបាលនៅមន្ទីរពេទ្យ បណ្តុះបណ្តាល និងស្រាវជ្រាវ ម៉ូហ្គាឌីស៊ូរី រីសេប តៃយីប អ៊ីដូហ្គាន ។
យើងថ្កោលទោសការវាយប្រហារភេរវកម្មដ៏សាហាវនេះយ៉ាងខ្លាំងបំផុត និងសូមជូនពរដល់ព្រះអាឡស់នូវសេចក្តីមេត្តាករុណាចំពោះអ្នកដែលបានបាត់បង់ជីវិត។ សូមចូលរួមរំលែកទុក្ខដល់សាច់ញាតិ ក៏ដូចជាប្រជាជនជាមិត្ត និងបងប្អូន និងរដ្ឋាភិបាលនៃប្រទេសសូម៉ាលី និងសូមជូនពរឱ្យរបួសឆាប់ជាសះស្បើយឡើងវិញ។
ប្រទេសទួរគីនឹងបន្តឈរក្បែរប្រទេសសូម៉ាលីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
ចែកចាយដោយក្រុម APO ក្នុងនាមក្រសួងការបរទេស នៃសាធារណរដ្ឋទួរគី៕
ប្រភពព័ត៌មាន Zawya ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន