ប្រជាជននៅក្នុងទីក្រុងស៊ីដាដជូអារ៉េស នៃប្រទេសម៉ិកស៊ិក ជិតព្រំដែនសហរដ្ឋអាមេរិក កំពុងកាន់ទុក្ខចំពោះការស្លាប់របស់ឆ្មាំដែលត្រូវសម្លាប់ នៅក្នុងការបំបែកពន្ធនាគារកាលពីថ្ងៃអាទិត្យ។
មនុស្សចំនួន១៩នាក់ទាំងឆ្មាំនិងអ្នកទោសស្លាប់នៅពេលដែលខ្មាន់កាំភ្លើងវាយប្រហារពន្ធនាគារ ហើយអ្នកទោសសាមសិបនាក់បានរត់គេចខ្លួន។
ជាមួយនេះមនុស្ស៧នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារមួយកាលពីថ្ងៃចន្ទ ខណៈដែលអ្នកស៊ើបអង្កេតកំពុងតាមប្រមាញ់អ្នករត់គេចខ្លួន។
ក្រោយកើតហេតុ អាជ្ញាធរម៉ិកស៊ិកបានបណ្ដេញនាយកពន្ធនាគារលោក អាឡិចហ្សង់ដ្រូអាល់វ៉ារ៉ាដូតេឡេស ចេញ។
ទន្ទឹមនឹងនេះការវាយប្រហារនេះ គឺជាការសម្លាប់មនុស្សស្លាប់ច្រើនបំផុតក្នុងពេលថ្មីៗនេះ៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន