នៅថ្ងៃចន្ទខាងមុខនេះ ជាថ្ងៃកំណត់គោលដៅថ្មីសម្រាប់ការបាញ់បង្ហោះយានអវកាសរបស់ចក្រភពអង់គ្លេស

0

ការ​បាញ់​បង្ហោះ​យាន​អវកាស​ដំបូង​គេ​មិន​ធ្លាប់​មាន​ពី​ចក្រភព​អង់គ្លេស​ បានត្រលប់​មក​វិញ​ហើយ​គ្រោង​ធ្វើ​នៅ​យប់​ថ្ងៃ​ចន្ទ​ទី ៩ ខែមករា នេះ។

ក្រុមហ៊ុន Virgin Orbit និយាយថា ឥឡូវនេះ ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រ ដែលនឹងត្រូវចាប់ផ្ដើមចេញពី Cornwall Airport Newquay ។ ពេលនោះនឹងឃើញយាន 747 ដែលត្រូវបានកែច្នៃឡើងវិញ ជារ៉ុក្កែតមួយនៅលើមហាសមុទ្រអាត្លង់ទិក ដើម្បីយកផ្កាយរណបចំនួនប្រាំបួននៅពីលើផែនដី។

តាមគម្រោងការបាញ់បង្ហោះយានអវកាសធ្វើឡើងមុនថ្ងៃបុណ្យណូអែល តែក្រុមហ៊ុន Virgin បានបដិសេធការសម្រាប់ការធ្វើថ្ងៃនោះ តម្រូវឱ្យត្រួតពិនិត្យបន្ថែមទៀត បណ្ដាលឱ្យមានការយឺតយ៉ាវ ប៉ុន្តែក្រុមហ៊ុននិយាយថាឥឡូវនេះវាល្អណាស់ក្នុងការដំណើរការ។ យន្តហោះ jumbo របស់ខ្លួនដែលមានរហស្សនាមថា Cosmic Girl រួមជាមួយនឹង booster ដែលត្រូវបានគេស្គាល់ថា LauncherOne បានតាមរយៈមកពី ” wet dress rehearsal ” នៅសប្តាហ៍នេះ ជាការអនុវត្តន៍ជាក់ស្ដែង យានជំនិះទាំងពីរត្រូវបានត្រួតពិនិត្យ ត្រៀមប្រេងសាំង និងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឱ្យការចាកចេញពីលើផ្លូវរបស់ Newquay ។

លោក Dan Hart នាយកប្រតិបត្តិនៃក្រុមហ៊ុន Virgin Orbit បាននិយាយថា “បន្ទាប់ពីធានាថាគ្រប់ទិដ្ឋភាពបច្ចេកទេសគឺត្រឹមត្រូវ ហើយរាល់បទប្បញ្ញត្តិ និងកូដត្រូវបានពេញចិត្ត វាជាការរីករាយដែលឃើញការខិតខំប្រឹងប្រែងឈានដល់ការទទួលបានលទ្ធផល វាជាប្រវត្តិសាស្ត្រជំនាន់ថ្មីនេះ ” ។

“ការបាញ់បង្ហោះនេះ តំណាងឱ្យការបើករាជកាលថ្មីនៅក្នុងឧស្សាហកម្មអវកាស របស់អង់គ្លេស និងភាពជាដៃគូថ្មី ទាំងឧស្សាហកម្ម រដ្ឋាភិបាល និងសម្ព័ន្ធមិត្ត”។

កែសម្រួល៖ លោក ប៊ុត សារ៉ន

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here