ការវាយប្រហារបាញ់សម្លាប់នៅភាគនិរតីនៃប្រទេសអ៊ីរ៉ង់ សម្លាប់មនុស្សម្នាក់ និងបង្ករបួសមនុស្ស ២នាក់

0

ប្រទេសអ៊ីរ៉ង់៖ភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់អ៊ីអាអ៊ិនអេ បានរាយការឱ្យដឹងថា មនុស្សម្នាក់ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀត រងរបួសកាលពីព្រឹកថ្ងៃសៅរ៍​ក្នុងហេតុការណ៍បាញ់ប្រហារនៅក្រុមហ៊ុនប្រេង និងឧស្ម័ន នៅខេត្តឃូហ្គីលូយេ និងខេត្តប៊យយ័រអាម៉ាដ ភាគនិរតីនៃប្រទេសអ៊ីរ៉ង់។

នៅក្នុងរបាយការណ៍ដដែលមានបន្ថែមខ្លឹមសារទៀតថា  ការវាយប្រហារនោះធ្វើឡើងដោយបុគ្គលិកប្រដាប់អាវុធរបស់ក្រុមហ៊ុនប្រេងហ្កាកសារ៉ាន់ និងក្រុមហ៊ុនផលិតឧស្ម័ន នៅតំបន់​ហ្កាកសារ៉ាន់ ដោយអ្នកវាយប្រហារបានចូលទៅក្នុងការិយាល័យ​គីមី​របស់​ក្រុមហ៊ុន និង​បាញ់​ប្រហារទៅ​លើ​បុគ្គលិក។ ប្រភពបន្ថែមថា អ្នកវាយប្រហារត្រូវបានប៉ូលិសចាប់ខ្លួន ខណៈដែល កំពុងរត់គេចចេញពីកន្លែងកើតហេតុ។

បើយោងតាមការបញ្ជាក់ពីភ្នាក់ងារសារព័ត៌មានណាតថូនឡាញបានឱ្យដឹងថា អ្នកវាយប្រហារនោះ មិនសប្បាយចិត្តនឹងការផ្លាស់ប្តូរតួនាទីរបស់គាត់នៅក្នុងក្រុមហ៊ុន និងបាន​ធ្វើ​ការ​វាយ​ប្រហារ​បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយ​អ្នក​គ្រប់​គ្រង​របស់​គាត់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៧ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here