ភេរវករសម្លាប់មន្រ្តីប្រតិបត្តិការសន្តិសុខនៅ កាឌូណា (Kaduda)

0

ភេរវករបានវាយឆ្មក់សហគមន៍នៅតំបន់ប៊ីនីន ហ្គាវ៉ារី (Birnin Gwari) នៃទីតាំងរដ្ឋាភិបាលរបស់រដ្ឋ កាឌូណា(Kaduna) ដោយបានសម្លាប់មន្រ្តីប្រតិបត្តិការសន្តិសុខ។

អ្នកកាសែតបានប្រមូលផ្តុំគ្នានិយាយថា កាលពីថ្ងៃអាទិត្យ អ្នកដែលត្រូវបានសម្លាប់ រួមមានសមាជិកនៃកងការពារជនស៊ីវិល  ប៉ូលីស  ទាហាន និងអ្នកការពារក្នុងតំបន់ ។

ថ្លែងតាមទូរស័ព្ទជាមួយអ្នកកាសែតកាលពីយប់ថ្ងៃច័ន្ទ អ្នកស្រុកម្នាក់ ឈ្មោះ អាប៊ូបាការ កាកាជី​ (Abubakar Kakangi) បាននិយាយថា សហគមន៍ដែលរងផលប៉ះពាល់គឺភូមិគូបូ (Kubau) និងភូមិ អានហ្គូវ៉ាន់ ហ្សាការ៉ា (Unguwan Zakara) ។

លោក​បន្ត​ថា  «ទោះ​ជា​យ៉ាង​ណាក៏ដោយ ក៏ក្រុម​ចោរព្រៃ​តែងតែ​ដើរ​ឆ្លង​កាត់​តាម​ភូមិ​ដើម្បី​លក់​គោ​ ដែល​ពួកគេបានលួច​។ កាលពីបីសប្តាហ៍មុន សន្តិសុខបានសម្លាប់ក្មេងប្រុសម្នាក់ដែលកំពុងមើលគោក្របីរបស់ពួកគេ។ ក្រុម​ចោរ​ព្រៃមិន​សប្បាយ​ចិត្ត​នឹង​ការ​សម្លាប់​ក្មេង​ប្រុស​នោះ​ទេ»។

“កាលពីថ្ងៃអាទិត្យក្រុមចោរព្រៃបានសម្រុកចូលប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ អាការ (Aka) តាមបណ្តោយ ប៊ីនីន ហ្គាវ៉ារី(Birnin-Gwari) ទៅកាន់ផ្លូវ កាកាជី/រ៉ាដាជី(Kakangi/Randagi) នៃផ្នែកខាងលិចនៃ ប៊ីនីន ហ្គាវ៉ារី   អិលជីអេ (Birnin-Gwari LGA)” ។

ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល 2 រសៀល។ ចោរព្រៃបានបំបែកខ្លួនជាពីរក្រុម ហើយបានធ្វើការវាយប្រហារក្នុងពេលដំណាលគ្នានៅភូមិទាំងពីរ ដែលបានសម្លាប់បុគ្គលិកសន្តិសុខជាច្រើននាក់ រួមមាន កងការពារជនស៊ីវិល ប៉ូលីស អ្នកការពារភូមិ និងទាហាន”។

សព​ត្រូវ​បាន​គេ​ប្រមូលយក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​កា​ឌូ​ណា ។ ប៉ូលីសមិនទាន់មានប្រតិកម្មចំពោះឧបទ្ទវហេតុនេះនៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យនៃបញ្ជាការ កាឌូណា(Kaduna) នៃកងការពារជនស៊ីវិលបាននិយាយថា នឹងធ្វើសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ

ប្រភពព័ត៌មានពី Vanguard  ចេញផ្សាយថ្ងៃទី ១០  ខែមករា  ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here