អាហ្វហ្គានីស្ថាន៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតស្លាប់នៅក្រៅក្រសួងការបរទេស

0

ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​នៅ​ខាង​ក្រៅ​ក្រសួង​ការ​បរទេស​អាហ្វហ្កានីស្ថាន​ នៅក្នុង​ក្រុង​កាប៊ុល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​ខ្លាំង។

ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល៥នាក់ត្រូវបានសម្លាប់ ប៉ុន្តែមន្ត្រីតាលីបង់ម្នាក់ទៀតបានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២០នាក់។

ក្រុមតាលីបង់បាននិយាយថា ការវាយប្រហារនេះបានកើតឡើងប្រហែលម៉ោង ១៦:០០ម៉ោងក្នុងស្រុក នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកបានព្យាយាម ប៉ុន្តែមិនអាចចូលទៅក្នុងអគារក្រសួងបានទេ។

ប្រទេសជាច្រើន រួមទាំងទួរគី និងចិន មានស្ថានទូតក្នុងតំបន់កើតហេតុនោះផងដែរ។

ការបាញ់ប្រហារនៅក្នុងតំបន់របស់ក្រុមរដ្ឋឥស្លាម ត្រូវបានគេស្គាល់ថាជារដ្ឋអ៊ីស្លាម ស្ថិតនៅខេត្តខូរ៉ាសានហៅកាត់ថា (Isis-K) បានអះអាងខ្លួនបានធ្វើការវាយប្រហារ នៅក្នុងសេចក្តីប្រកាសនៅលើបណ្តាញទំនាក់ទំនង Telegram ។

របាយការណ៍បង្ហាញថា គណៈប្រតិភូចិនដល់ពេលកំណត់ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីអាហ្វហ្គានីស្ថាននៅខាងក្នុងអគារក្រសួងការបរទេសនៅពេលមានការវាយប្រហារ។

ទីភ្នាក់ងារមនុស្សធម៌អ៊ីតាលីអង្គការសង្គ្រោះបន្ទាន់ នៅទីក្រុងកាប៊ុលបាននិយាយថា ខ្លួនបានទទួលអ្នករបួសជាង ៤០នាក់ និង​ចំនួន​អ្នក​ស្លាប់កំពុង​បន្ត​កើន​ឡើង។

ប៉ូលិស​ក្រុង​កាប៊ុល​បាន​ពណ៌នា​ការ​វាយ​ប្រហារ​នេះ​ថា​ជា​ការ​កំសាក បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនល្មើសនឹងត្រូវទទួលខុសត្រូវ។

អាហ្វហ្គានីស្ថាន​ត្រូវ​បាន​រញ្ជួយដោយការបំផ្ទុះរាប់សិបគ្រាប់ ចាប់តាំងពីឆ្នាំពួកតាលីបង់បានដណ្តើមអំណាចកាលពីឆ្នាំមុន ភាគច្រើនត្រូវបានទាមទារដោយ Isis-K ។

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​និយាយថា ពួកតាលីបង់មាននិន្នាការដើម្បីបង្ហាញតួលេខជនរងគ្រោះ នៅក្នុងឧប្បត្តិហេតុបែបនេះ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣

ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here