កងកម្លាំងប៉េសមឺហ្គា និងមន្ត្រីយោធាសហរដ្ឋអាមេរិកបានជួបពិភាក្សាគ្នាអំពីចលនារបស់រដ្ឋអ៊ីស្លាម

0

កងទ័ពសហរដ្ឋអាមេរិកវរសេនីយ៍ឯកចាវៀសូរីយ៉ា (Javier Soria) អនុប្រធានក្រុមទីប្រឹក្សាយោធា ខាងជើង និងកងកម្លាំងចម្រុះបានទៅជួបជាមួយកងកម្លាំងប៉េសមឺហ្គា (Peshmerga) ដើម្បីពិភាក្សាអំពីការវាយប្រហារចុងក្រោយរបស់រដ្ឋអ៊ីស្លាម។

ឧត្តមសេនីយ៍ទោ Sirwan Barzani មេបញ្ជាការផ្នែកទី៦របស់កងកម្លាំងប៉េសមឺហ្គា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តារយៈបណ្តាញសង្គមធ្វីតថឺ (Twitter) ថាពួកគេបានជួបពិភាក្សាគ្នាទាក់ទងទៅនឹងចលនាចុងក្រោយរបស់រដ្ឋអ៊ីស្លាម។

ការពិភាក្សាបានផ្តោតលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប៉េសមឺហ្គា កងកម្លាំងចម្រុះ និងកងកម្លាំងអ៊ីរ៉ាក់ប្រឆាំងនឹងអំពើភេរវកម្ម ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីកំណែទម្រង់ដែលកំពុងដំណើរការនៅកងកម្លាំងប៉េសមឺហ្គា។

កងកម្លាំងប៉េសមឺហ្គា ជារឿយៗធ្វើប្រតិបត្តិការប្រឆាំងក្រុមរដ្ឋអ៊ីស្លាមស្ថិតនៅក្បែរតំបន់មានជម្លោះឃឺដ គឺទីក្រុងម៉ាក់មួរ (Makhmour) ជាទីកន្លែងដែលក្រុមជីហាដតែងតែធ្វើសកម្មភាពភេរវកម្ម។

គួរបញ្ជាក់ថាមេដឹកនាំនយោបាយ និងយោធាឃឺដបានព្រមានម្តងហើយម្តងទៀតអំពីការគំរាមកំហែងធ្ងន់ធ្ងរដែលបង្កឡើងដោយរដ្ឋអ៊ីស្លាមស្ថិតនៅក្នុងទឹកដីមានជម្លោះ ដោយអំពាវនាវឱ្យមានប្រតិបត្តិការរួមគ្នារវាងកងកម្លាំងប៉េសមឺហ្គា និងកងទ័ពអ៊ីរ៉ាក់នៅក្នុងតំបន់ទាំងនោះដើម្បីបំពេញភាពខ្វះចន្លោះផ្នែកសន្តិសុខ ដែលធ្វើ្យពួកសកម្មប្រយុទ្ធអាចឆ្លៀតឪកាសដើម្បីធ្វើសកម្មភាពភេរវកម្ម។

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here